***កុំភ្លេចចុចពាក្យ Subscribe ដើម្បីទទួលនូវបទចម្រៀងជំនាន់ទស្សវត្ស ៦០ ស្តាប់កម្សាន្ត។ សូមអរគុណ!
បទ "អនុស្សាវរីយ៍សេកសក" សំនៀងដើម ស៊ីន ស៊ីសាមុត
*អត្ថបទចម្រៀង
I - នឹកដល់សេកសក ទឹកហូររលេញ
រលកបោកបាចបណ្តេញ
រត់រមិញលើផ្ទាំងសិលា
រលើបរលោង រាបស្មើដូចក្តារ
ហែបហែលបណ្តែតអាត្មា ហែលធ្មេចនេត្រាតាមទឹក
អណ្តែតទៅប៉ះ លើព្រេងវាសនា
បណ្តាច់បណ្តូលបុប្ផា
លើគង្គាលំអគួរភ្លឹក
យកដៃច្រានបង ហើយសើចកក្អឹក
ពីរោះដូចរលកទឹក សក្តិសមនឹងឬកប្រពៃ
II - បងឮអូនឆ្លើយពាក្យរណ្តំ
ពីរោះរងំ ពុំមានឆ្មើងឆ្មៃ
ឱ!សេកសក បងសែននឹកស្រី
តើកម្មអ្វីនាំអោយស្រី ឃ្លាតពីបងហើយ
R - ចំណារលើថ្ម ចំណាំចិត្តស្នេហ៍
ដិតជាប់រាប់រយថ្ងៃខែ
ថ្មនៅតែចារជាសាក្សី
កម្មកាចបោកបក់ មករកប្រល័យ
ស្នេហាយើងអោយក្សិណក្ស័យ សល់តែស្នាដៃលើថ្ម៕
music
R - ចំណារលើថ្ម ចំណាំចិត្តស្នេហ៍
ដិតជាប់រាប់រយថ្ងៃខែ
ថ្មនៅតែចារជាសាក្សី
កម្មកាចបោកបក់ មករកប្រល័យ
ស្នេហាយើងអោយក្សិណក្ស័យ សល់តែស្នាដៃលើថ្ម៕
#khmersong #khmeroldsong #sinsisamuth #khmeroldies #khmer #music #song
បទ "អនុស្សាវរីយ៍សេកសក" សំនៀងដើម ស៊ីន ស៊ីសាមុត
*អត្ថបទចម្រៀង
I - នឹកដល់សេកសក ទឹកហូររលេញ
រលកបោកបាចបណ្តេញ
រត់រមិញលើផ្ទាំងសិលា
រលើបរលោង រាបស្មើដូចក្តារ
ហែបហែលបណ្តែតអាត្មា ហែលធ្មេចនេត្រាតាមទឹក
អណ្តែតទៅប៉ះ លើព្រេងវាសនា
បណ្តាច់បណ្តូលបុប្ផា
លើគង្គាលំអគួរភ្លឹក
យកដៃច្រានបង ហើយសើចកក្អឹក
ពីរោះដូចរលកទឹក សក្តិសមនឹងឬកប្រពៃ
II - បងឮអូនឆ្លើយពាក្យរណ្តំ
ពីរោះរងំ ពុំមានឆ្មើងឆ្មៃ
ឱ!សេកសក បងសែននឹកស្រី
តើកម្មអ្វីនាំអោយស្រី ឃ្លាតពីបងហើយ
R - ចំណារលើថ្ម ចំណាំចិត្តស្នេហ៍
ដិតជាប់រាប់រយថ្ងៃខែ
ថ្មនៅតែចារជាសាក្សី
កម្មកាចបោកបក់ មករកប្រល័យ
ស្នេហាយើងអោយក្សិណក្ស័យ សល់តែស្នាដៃលើថ្ម៕
music
R - ចំណារលើថ្ម ចំណាំចិត្តស្នេហ៍
ដិតជាប់រាប់រយថ្ងៃខែ
ថ្មនៅតែចារជាសាក្សី
កម្មកាចបោកបក់ មករកប្រល័យ
ស្នេហាយើងអោយក្សិណក្ស័យ សល់តែស្នាដៃលើថ្ម៕
#khmersong #khmeroldsong #sinsisamuth #khmeroldies #khmer #music #song
- Category
- Oldies

Be the first to comment